លោកព្រះ!អីក៏ចិត្តបានយ៉ាងនេះ ប្រពន្ធប្រកាសស្វែងរកស្រីស្អាតឲ្យប្តី ដើម្បី…

ថៃ៖ ស្ត្រីម្នាក់អាយុ៤៤ឆ្នាំ មកពីទីក្រុងបាងកក នៃប្រទេសថៃ បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គមតិកតុក ក្រោយពីអ្នកស្រីបានប្រកាសស្វែងរកមនុស្សស្រីស្រស់ស្អាតចំនួនពីរនាក់ដើម្បីធ្វើឲ្យប្ដីរបស់អ្នកស្រីសប្បាយចិត្ត។

ជាក់ស្ដែង អ្នកស្រី Pattheema Chamna កំពុងមាន.ជំ.ងឺ.បា.ក់.ទឹកចិត្ត.ធ្ង.ន់.ធ្ង.រ និងមានអារម្មណ៍ថា អ្នកស្រីមិនអាចមើលថែប្ដីបានទៀតទេ ដែលជាហេតុធ្វើឲ្យអ្នកស្រីមានអារម្មណ៍មិនល្អឡើយទៅលើប្ដី។ ដូច្នេះ ដើម្បីប៉ះប៉ូវនូវចន្លោះខ្វះខាតក្នុងការមើលថែប្ដី អ្នកស្រីក៏សម្រេចចិត្តប្រកាសស្វែងរកមនុស្សស្រី ឲ្យជួយមើលថែប្ដីរបស់អ្នកស្រីផ្ទាល់តែម្ដង។

តួយ៉ាង ចំពោះមនុស្សស្រីទាំងអស់ ដែលមានបំណងចង់ដាក់ពាក្យ គឺតម្រូវឲ្យមានអាយុចាប់ពី៣០ឆ្នាំ ដល់៣៥ឆ្នាំ មិនថានៅលីវ ឬម៉េម៉ាយឡើយ ប៉ុន្ដែមិនត្រូវមានកូនជាប់ខ្លួនដាច់ខាត ខណៈត្រូវមានលិខិតបញ្ជាក់ពីសុខភាពច្បាស់លាស់ និងលក្ខណៈសម្បត្តិសមរម្យ បូករួមទាំងមានការប្រាស្រ័យទាក់ទងល្អ។ ចំណែកប្រាក់ខែវិញ នឹងទទួលបានចំនួនប្រមាណ៤១៥ដុល្លារអាមេរិក និងតួនាទីចាំបាច់បំផុត គឺត្រូវធ្វើឲ្យប្ដីរបស់អ្នកស្រី មានសេចក្ដីសុខ និងសប្បាយរីករាយ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដ៏នឹកស្មានមិនដល់ខាងលើនេះ ត្រូវបានបុរសជាប្ដីដឹងឮរួចរាល់ហើយ តាមរយៈបណ្ដាញសង្គម ប៉ុន្ដែមិនបានជំទាស់នឹងគោលបំណងរបស់ប្រពន្ធទេ៕

Related posts

Leave a Comment