លង់ខ្លួននឹងបំណុលខ្ចីលុយគេផលិត អ្នកដឹកនាំ ហ៊ុយ យ៉ាឡេង ប្រកាសលក់ទ្រព្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផលិតករ និងជាតារាសម្ដែងល្បីឈ្មោះមួយរូបលោក ហ៊ុយ យ៉ាឡេង បានប្រកាសលក់ផ្ទះរបស់ខ្លួនឡៃឡុងនៅក្នុងតម្លៃក្រោយទីផ្សារប្រមាណជាជាង ១០ម៉ឺនដុល្លារស្ថិតនៅម្ដុំផ្លូវល្បឿនលឿន

ក្នុងបុរីម៉នដានី។ការប្រកាសលក់ផ្ទះក្នុងតម្លៃក្រោមទីផ្សារបែបនេះក៏ព្រោះតែលោកខាតបង់ខ្លាំងលើការផលិតភាពយន្ត”គ្រោះកូវីដ១៩” និងបញ្ហាជាប់គាំងលើវិបត្តិជំងឺកូវីដ១៩ននេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបញ្ជាក់ថា៖”ខ្ញុំនៅជាប់សន្យា និងបំណុលដល់ទៅ២កន្លែង ដើម្បីខ្ចីគេមកបណ្ដាក់ទុនផលិតរឿង ១កន្លែងខ្ញុំខ្ចីគេ ៣ម៉ឺនដុល្លារដោយសន្យាសងថ្លៃដើមនិងជូនប្រាក់ចំណេញ១៥០០០ថែម ហើយមួយទៀតនោះគឺ ១ម៉ឺនដុល្លារ សន្យាជូនថ្លៃដើមនិងចំណេញ ៥ពាន់ដុល្លារ ផ្សេងទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផលិតករល្បីឈ្មោះរូបនេះបន្តថាការខ្ចីគេយកមកបណ្ដាក់ទុនផលិតភាពយន្តនេះ ដោយលោកសង្ឃឹមថាភាពយន្តរបស់ខ្លួននឹងបន្តជោគជ័យថែមទៀត។ តែធាតុពិតមិនដូច្នោះទេ ការរំពឹងទុកបែរជារលាយសូន្យព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ រួមទាំងភាពនឿយនាយរបស់ទស្សនិកជន ដែលសាច់រឿងរបស់លោកទាក់ទងនឹងវិបត្តិជំងឺកូវីដ១៩ក្នុងរឿង”គ្រោះកូវៅដ១៩” នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ៊ុយ យ៉ាឡេង បានបន្ថែមទៀតថារឿងនេះនៅថ្ងៃសម្ពោធអ្នកទស្សនាសុទ្ធតែរីករាយនឹងភាពយន្តហើយមានក្រុមហ៊ុន ១សុំទិញរឿងក្នុងតម្លៃ៦ម៉ឺនដុល្លារ ដោយក្ដីបារម្ភលោកក៏កុងត្រាលក់ថ្ងៃបញ្ចាំងថ្ងៃដំបូងលទ្ធផលគឺមិនស្រួលទៅហើយទីបំផុតថ្លៃដើម៨ម៉ឺនបញ្ចាំងបាន៦ពាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះបានបង្ខំឱ្យលោកគ្មានអ្វីក្រៅតែពីប្រកាសលក់ផ្ទះដែលខ្លួនបានបង់រំលោះរាប់ខែរាប់ឆ្នាំ និងជាផ្ទះក្នុងកុ្ដីស្រមៃមួយរបស់ខ្លួនសម្រាប់ការឈរលើវិថីដើម្បីបន្តជួយលើកកម្ពស់វិស័យភាពយន្តខ្មែរឱ្យបោះជំហានទៅមុខ និងលើឆាកអន្តរជាតិ៕ ប្រភព៖ Kbors-Kbay

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment