កត្តាចម្បងៗអ្វីខ្លះធ្វើគូស្នេហ៍តារាល្បីៗ ៨គូនេះសម្រេចចែកផ្លូវគ្នាដើរត្រឹមរយៈពេលខ្លី! (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ឆ្នាំ២០២២នេះអាចថាជាឆ្នាំមិនសូវល្អប៉ុន្មានទេសម្រាប់គូស្នេហ៍ក្នុងពិភពសិល្បៈរបស់ កម្ពុជា ព្រោះតែមានគូស្នេហ៍ជាច្រើននាក់បានសម្រេចចិត្តចែកផ្លូវគ្នាដើរជាបន្តបន្ទាប់ត្រឹមតែរយៈពេលខ្លីមួយប៉ុណ្ណោះ។

ភាគច្រើននៃការចែកផ្លូវគ្នាដើរនេះ ត្រូវគូស្នេហ៍និមួយៗបញ្ជាក់ពីហេតុផលចម្បងថា ការរស់នៅមិនចុះសម្រុងនឹងគ្នា។ ចង់ដឹងថាគូស្នេហ៍ល្បីៗទាំង៨គូនេះ មានតារាណាខ្លះតោះទៅតាមដានជាមួយ ក្បោះក្បាយទាំងអស់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១ សុខ សោម៉ាវត្តី និងគូស្នេហ៍ជាកីឡាករបាល់ទាត់៖ ក្រោយចែកផ្លូវគ្នាជាមួយស្្វាមីជាកូនមន្ត្រីថ្នាក់ផ្កាយ ដែលបានបន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃ តារាស្រីក្រមិចក្រមើម និងជាពិធីការិនីល្បីឈ្មោះម្នាក់ សុខ សោម៉ាវត្តី បានបង្កាត់ភ្លើងស្នេហាជាមួយលោក លី វ៉ាហេតុ ដែលជាកីឡាករបាល់ទាត់ក្នុងក្រុម បឹងកេត។ យ៉ាងណាភាពផ្អែមល្ហែមរបស់នាង និងដៃគូមិនបានយូរអង្វែងប៉ុន្មានទេដោយអ្នកទាំងពីរសម្រេចចិត្តដើរផ្លូវរៀងៗខ្លួន ដោយភាពស្ងប់ស្ងាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. តារាសម្ដែង និងជាតារាបង្ហាញម៉ូដអ្នកនាង លី ម៉ារីណា៖ លី ម៉ារីណា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាស្រីរូបនេះ បានប្រកាសលែងលះស្វាមីដែលអាណិកជនអាមរិកបានរួមរស់ជាមួយគ្នារយៈពេល ១០ ឆ្នាំ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅ។ ការសម្រេចចិត្តចែកផ្លូវគ្នាដើរដោយបន្សល់ទុកកូនប្រុសម្នាក់ជាចំណងដៃត្រូវអ្នកនាងបញ្ជាក់ថាគឺការរស់នៅមិនចុះសម្រុងជាមួយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. តារាសម្ដែងអ្នកនាង សឿ សុធារ៉ា និងអតីតតារាចម្រៀងល្បីឈ្មោះ សាពូន មីដាដា៖ អាចជារឿងមួយច្រើនលើកច្រើនសាក៏ថាបានដែលមហាជនបានដឹងពីរឿងរ៉ាវរកាំរកូសក្នុងគ្រួសាររបស់តារាសម្ដែង សឿ សុធារ៉ា និង លោក សាពូន មីដាដា ដោយ ខែមីនា ឆ្នាំ ២០២២ សឿ សុធារ៉ា បានប្រកាសនៅលើហ្វេសប៊ុកសុំស្មារលាស្នេហា ១៥ ឆ្នាំ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។ ការចែកផ្លូវគ្នាដើរដោយបានបន្សល់ទុកកូនប្រុសស្រី២នាក់ជាចំណងដៃក៏ព្រោះតែពួកគេមានអំណះអំណាងរៀងៗខ្លួនពីការចែកផ្លូវគ្នាដើរនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. តារាកំប្លែងភេទី៣ ផេនខេក និងគូស្នេហ៍៖ កាលពីខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ផេនខេក បានប្រកាសពីការចែកផ្លូវគ្នាដើរជាមួយស្វាមីដោយចាត់ទុកស្នេហា៦ ឆ្នាំនេះទុកជាការយល់សប្តិ ដោយអ្នកទាំងពីរបានសម្រេចិត្តដើរដល់ផ្លូវបំបែកក្រោយរៀបការជាមួយគ្នាបានមួយរយៈ។ ការប្រកាសរបស់តារារូបនេះ បានធ្វើឱ្យមហាជនភ្ញាកើផ្អើលយ៉ាងខ្លាំង ព្រោះគេបានដឹងថា នាង និង ស្វាមីទើបតែរៀបការនឹងគ្នាបានកន្លះខែនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥ ពេជ្រ សោភា និងលោក ឆឹម សក្កដា៖ អាចថាជារឿងមួយភ្ញាក់ផ្អើល និងមិននឹកស្មានដល់ក៏ថាបានសម្រាប់គូស្នេហ៍តារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សោភា និងតារាសម្ដែងលោក ឆឹម សក្កដា ដោយពួកគេបានបង្ហាញពីស្នេហាស៊ីជម្រៅ និងផ្អែមល្ហែមជាខ្លាំង តែចុងក្រោយពួកគេក៏សម្រេចចិត្តចែកផ្លូវគ្នាដើរ។ ហេតុផលដ៏ចម្បងរបស់ពួកគេទាំងពីរគ្មានអ្វីក្រៅតែពីរស់នៅមិនចុះសម្រុងជាមួយគ្នាដូចតារាផ្សេងៗទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា និងលោក ហេង ពិទូ៖ អាចនិយាយថាជាស្នេហាបែបភ្លើងចម្បើងក៏ថាបានសម្រាប់គូស្នេហ៍មួយគូនេះ ព្រោះត្រឹមតែរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះពួកគេបានសារភាពស្នេហ៍ដាក់គ្នា ហើយសម្រេចិត្តចែកផ្លូូវគ្នាដើរភ្លាមៗផងដែរ។ ក្រោយចែកផ្លូវគ្នាដើរភ្លាម ហ្វីយ៉ាតា បានបង្ហាញមុខគូស្នេហ៍ថ្មីភ្លែត ខណៈ ហេង ពិទូ នៅមិនទាន់បញ្ចេញមុខគូស្នេហ៍ថ្មីនៅឡើយ។ហេង ពិទូ និងហ្វីយ៉ាតា ធ្លាប់ទាក់ទងគ្នាម្ដងរួចមកហើយ កាលពីពេលកន្លងទៅតែពួកគេបានចែកផ្លូវគ្នាដើរវិញ យ៉ាងណារំលងមួយរយៈពួកគេក៏បានបង្កាត់ភ្លើងស្នេហាជាមួយគ្នាវិញ តែនៅមិនសមប្រកបដោយចុងក្រោយដើរដល់ផ្លូវបំបែកដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧ ទ្រិញ ផល្លារ និងអ្នកអត្ថាធិប្បាយកីឡាលើបណ្ដាញសង្គម ពូចក់៖ អាចនិយាយថាជគូស្នេហ៍បាក់បែកដ៏ល្បីជាងគេក៏ថាបានព្រោះតែការចែកផ្លូវគ្នាដើររវាងអតីតតារាម៉ូដែល ទ្រិញ ផល្លា និងពូចក់ មានការហែកហួរគ្នាជាខ្លាំងលើបណ្ដាញសង្គម រហូតមានអ្នកផ្សេងៗលូកដៃចូលដើម្បីអន្តាគមន៍រឿងនេះទៀតផង។ តែយ៉ាងរឿងស្នេហាបាក់បែករបស់កូស្នេហ៍ទាំងពីរនេះនៅមិនទាន់ចប់នៅឡើយទេមកទល់នឹងពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. តារាចម្រៀង ពេជ្រ សូលីកា និងគូស្នេហ៍៖ អាចនិយាយថាជាគូស្នេហ៍បាក់ដ៏ស្ងប់ស្ងាត់ក៏ថាបាន ព្រោះការចែកផ្លូវគ្នាដើររវាង ពេជ្រ សូលីកា Han Kim ដែលជាស្គាល់ថាជាអណិកជនខ្មែរនៅក្រៅប្រទេសត្រឹមតែសំណេរមួយខ្លីលើបណ្ដាញសង្គមតែប៉ុណ្ណោះ។លោក Han Kim និង តារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សូលីកា បានសម្រេចចិត្តចែកផ្លូវគ្នាហើយក្រោយពីរួមរស់ជាមួយគ្នាជាង ២ ឆ្នាំ។ ដ្បិតតែចែកផ្លូវគ្នាលែងមានឈ្មោះជាគូដណ្ដឹងទៅហើយក្ដី តែតារាចម្រៀងស្រី ពេជ្រ សូលីកា និង អតីតគូដណ្ដឹងលោក Han Kim នៅតែរាប់គ្នាជាមិត្តល្អ ព្រមទាំងធ្វើជាអាណាព្យាបាលទទួលខុសត្រូវចំពោះកូនប្រុសដូចដើម ទោះបីជាចំណងស្នេហ៍អ្នកទាំងពីរត្រូវដើរដល់ទីបញ្ចប់ទៅហើយក្ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងនេះគឺជារឿងត្រូសៗនៃការបាក់បែកគូស្នេហ៍ក្នុងពិភពសិល្បៈកម្ពុជាត្រឹមរយៈពេលខ្លីប៉ុណ្ណោះនាពាក់កណ្ដាល ឆ្នាំ២០២២ ហើយគេនៅមិនទាន់ដឹងថារហូតដល់ចប់ឆ្នាំនេះមានគូស្នេហ៍សិល្បៈប៉ុន្មាននាក់ទៀតនឹងបន្តចែកផ្លូវគ្នាដើរព្រោះតែហេតុផលចម្បងនៃការរស់នៅមិនចុះសម្រុងនឹងគ្នានេះទេ៕ ប្រភព៖ Kbors-Kbay

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment