ប្រជែងគ្នាមិនឈប់! បច្ចុប្បន្នក៏ឧកញ៉ា ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត នៅតែប្រកួតគ្នាឥតល្ហែ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើមឡើយសម្រាប់ ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ត្រូវគេគិតថាជាគូប្រជែងផ្នែកបទចម្រៀង និងប្រជាប្រិយភាពនរណាខ្លាំង នរណាខ្សោយជាង និងការមានអំណះអំណាងទៅតាមអ្នកគាំទ្ររបស់ពួកគេរៀងៗខ្លួន បើទោះជាពួកគេទាំងពីរជាតារាស្រករមុន និងស្រករក្រោយក៏ដោយ។ យ៉ាងណាក៏ដោយមួយរយៈចុងក្រោយនេះគេឃើញកំពូលតារាចម្រៀងប្រុសល្បីឈ្មោះទាំងពីរនៅតែមានកម្រិតនៃការប្រកួតប្រជែងខ្ពស់ទាំងឋានៈតួនាទី ទីផ្សារ និងមុខជំនួញជាច្រើនក្នុងដៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងគ្រាន់តែសម្ដេចព្រះបរមនាថនរោត្ដម សីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជណាចក្រ កម្ពុជា ត្រាសបង្គាប់តារាចម្រៀងលោក ខេមរៈ សិរីមន្ត ឡើងងារជាឧកញ៉ា មិនបានប៉ុន្មានផងកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏ត្រូវសម្ដេចព្រះបរមនាថនរោត្ដម សីហមុន្នី ត្រាសបង្កាប់ឡើងងារជាឧកញ៉ាដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានងារជាឧកញ៉ារួចហើយគេឃើញតារាចម្រៀងធ្លាប់ជ្រកកោនទ្រនំហង្សមាសរួមគ្នាបានមួយរយៈក៏ចាប់ផ្ដើមពង្រឹងមុខជំនួញរៀងៗខ្លួន ជាពិសេសលើផ្នែកអចលនទ្រព្យតែម្ដង។ ដោយក្នុងនោះឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញគម្រោងដីឡូតិ៍ធូរថ្លៃនៅម្ដុំបឹងតាមោក ហើយងារទៅឧកញ៉ា ខេមរៈ សិរីមន្ត ឯណោះវិញ ពេលនេះកំពុងតែញាប់ដៃញាប់ជើងពង្រីកអចលនទ្រព្យដីឡូតិ៍របស់លោកនៅខេត្ត សៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះគ្រាន់មុខជំនួញតិចតួចមួយរបស់កំពូលតារាចម្រៀងទាំងពីរដែលទើបបើកដំណើរការថ្មីៗនេះតែប៉ុណ្ណោះ ដោយឡែកក្រៅពីនេះក៏តារាចម្រៀងល្បីឈ្មោះទាំងពីរនៅមានមុខជំនួញជាច្រើនទៀតក្នុងដៃ។ ងាកទៅតម្លៃទីផ្សារចម្រៀងតាមបណ្ដាកម្មវិធីនានាវិញក៏ប្រកួតប្រជែងគ្នាខ្ពស់ ហើយតម្លៃខ្លួនមិនសូវខុសគ្នាប៉ុន្មានដែរដោយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ស៊ីថ្លៃ ១ម៉ឺនដុល្លារសម្រាប់១កម្មវិធីដែលមានបទចម្រៀងចន្លោះពី ៣ទៅ៥បទ។ រីឯលោក ខេមរៈ សិរីមន្តក៏ដូចគ្នាសម្រាប់ម្ចាស់កម្មវិធីដែលចង់ជួលលោកទៅច្រៀងគឺតម្លៃចាប់ពី ១ម៉ឺនដុល្លារឡើងតាមការចរចារគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីផ្សារតម្លៃខ្លួនរបស់តារាទាំងពីរដួងដែលស៊ីថ្លៃ ១ម៉ឺនដុល្លារនេះគឺសម្រាប់តែទីតាំងនៅភ្នំពេញតែប៉ុណ្ណោះ ហើយសម្រាប់តាមបណ្ដាខេត្តវិញ តម្លៃអាចប្រែប្រួលលើសនេះតាមការចរចារ។ មកចាប់អារម្មណ៍តំណែងជាទូតសុឆន្ទៈ ឬក៏តំណាងផលិតផលវិញក៏តារាល្បីឈ្មោះទាំងពីររូបមានតំណែងរៀងៗខ្លួនផងដែរ ដោយឧកញ៉ា ព្រាប សុវត្ថិ គឺជាទូតសុឆន្ទៈ របស់រថយន្ត ISUZU ហើយឧកញ៉ា ខេមរៈ សិរីមន្ត ជាទូតសុឆន្ទៈរបស់រថយន្ត Mazda។ ក្រៅតែពីនេះអ្នកទាំងពីរក៏មានទូតសុឆន្ទៈផលិតផលផ្សេងៗទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថានេះគ្រាន់តែភាពប្រកួតប្រជែងមួយរយៈខ្លីបន្ទាប់ពីកំពូលតារាចម្រៀងទាំងពីរទើបឡើងងារជាឧកញ៉ាតែប៉ុណ្ណោះ ដែលសារព័ត៌មាន ក្បោះក្បាយលើកយកមកបង្ហាញទស្សនិកជនឱ្យបានជ្រាប។ ក្រៅពីនេះកំពូលតារាចម្រៀងទាំងពីរនៅមានកម្រិតការប្រកួតប្រជែងច្រើនទៀត។ ឧកញ់ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត ក៏ធ្លាប់រកាំរកូសគ្នាផងដែរនាពេលកន្លងទៅពីរឿងដាក់រូបធំតូច លើក្រោមក្នុងផ្ទាំងប៉ាណូការប្រគំតន្ត្រីកាលពីប៉ុន្មានឆ្នាំមុន។ក៏ប៉ុន្តែក្រោយការសម្រួលសម្រួលក៏ពួកគេទទួលយករៀងៗខ្លួន៕ ប្រភព៖ Kbors-Kbay

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment