នៅតែខ្លាំងទាំងសម្រស់ ការតុបតែងខ្លួន និងទីផ្សារ ដោយច្រៀងពីរបទ សុខ ពិសី ស៊ីតម្លៃ….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងស្រីឈានមុខប្រចាំផលិតកម្មសាន់ដេកញ្ញា សុខ ពិសី នៅតែមានទីផ្សារខ្ពស់ដោយតម្លៃខ្លួនរបស់តារាស្រីល្បីឈ្មោះរូបនេះច្រៀងតែពីរបទប៉ុណ្ណេាះអាចយកចំណូលបានជាង ៣ពាន់ដុល្លារឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងកម្មវិធីសម្ពោធផលិតផលរបស់តារាអនឡាញល្បីឈ្មេាះអ្នកនាង ទ្រី ដាណា កាលពីចុងសប្ដាហ៍មុននេះ សុខ ពិសី ច្រៀងតែ២បទប៉ុណ្ណេាះ ដោយបទចម្រៀងដំបូងច្រៀងផ្ទាល់ និងបទបទចម្រៀងទី២ បកស្រាយជាមួយនាយចឺម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអ្នករៀបចំកម្មវិធីម្នាក់បាននិយាយថា តារាស្រីប្រចាំផលិតកម្មសាន់ដេរូបនេះ មិននយាយច្រើនទេ គឺកញ្ញាកំណត់តម្លៃជាង៣ពាន់ដុល្លារ ហើយបកស្រាយតែពីរបទប៉ុណ្ណេាះសម្រាប់កម្មវិធីមានទីតាំងនៅភ្នំពេញ ហើយបើកម្មវិធីតាមបណ្ដាខេត្តវិញតម្លៃអាចប្រែប្រួលទៅតាមការចរចារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែនៅបន្តកាន់កាប់ទីផ្សារចម្រៀងខ្ពស់ប៉ុណ្ណេាះ តារាចម្រៀងកំពុងលេចធ្លោទៅលើអាជីវកម្មផ្ទាល់ខ្លួនខាងលើ ក៏នៅតែមានសម្រស់ស្រស់ស្អាត និងការតុបតែងខ្លួួនថ្មីប្លែកដ៏ទាក់ទាញដែលជាទីចំណាប់របស់ទស្សនិកជន និងហ្វេនៗរបស់កញ្ញាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ បើទេាះជាមួយរយចុងក្រោយ សុខ ពិសី ហាក់មិនសូវចេញបទចម្រៀងថ្មីៗ និងការឡើងកម្មវិធីតន្ត្រីនានាក្ដី ក៏ប៉ុន្តែនាងនៅតែក្រសោបទីផ្សារចម្រៀង ដោយរក្សាបានតម្លៃខ្លួនខ្ពស់មិនចាញ់តារារួមជំនាន់ និងតារពន្លកក្រោយដែលកំពុងរះនេាះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែជំនាញខាងធ្វើខ្លួនទាក់ទាញ និងការប្រឹងប្រែងបន្ត ពង្រឹងសមត្ថភាពបែបនេះហើយទើប សុខ ពិសី នៅតែមានអ្នកគាទ្រ ស្រលាញ់ច្រើនរហូតមកទលើនឹងបច្ចុប្បន្ននេះ៕ ប្រភព៖ Kbors-Kbay

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment