រាសីសម្រាប់ថ្ងៃ សុក្រ ទី ១៨ ខែ មីនា ឆ្នាំ ២០២២

ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរលូនល្អ ដូច្នេះលោកអ្នកត្រូវចេះរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ធ្វើច្រើនបានច្រើន។ ចូរកុំមានចិត្តលោភលន់ដោយចង់មានចង់បានឱ្យហួសប្រមាណពេកប្រ.យ័.ត្ន.បែរជាកើតរឿងរាវអាចខាតបង់លាភសក្ការៈវិញ។

មានការចម្រើនលូតលាស់ទៅមុខជាលំដាប់ ហើយបើមានបើករបរថ្មីៗផងគឺប្រៀបដូចជាដាក់ចុះដុះតាមដៃដូច្នេះដែរ។
ចំពោះគូស្នេហាប្តីប្រពន្ធរយៈពេលនេះមានភាពល្អូកល្អិនគ្រាន់គាប់ប្រសើរ និងមានសុភមង្គលក្នុងក្រុមគ្រួសារទៀតផង៕

ឆ្នាំឆ្លូវ

រាសីល្អមធ្យម។
ក្នុងរយៈពេលនេះមុននឹងលោកអ្នកហានិយាយស្តីអ្វីត្រូវចេះ.ប្រ.យ័.ត្ន.មាត់.ក បន្តិចព្រោះកាលបើមានពាក្យសម្តីនិយាយជ្រុលជ្រួសលើអ្នកដទៃតិចឬច្រើន អាចបង្កជា.ទំ.នា.ស់.វិ.វា.ទ.ឡើង។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថា ផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។
រីឯ.ប.ញ្ហា.សេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕

ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ដោយសាររាល់ឧ.ប.ទ្រ.ព.ច.ង្រៃ និងរាល់ឧបសគ្គនានាបានសាបរលាបបាត់ស្រមោលអស់រលីងទៅវិញនោះ ទើបលោកអ្នករស់នៅប្រកបដោយភាពសុខដុមគ្រាន់គាប់ប្រសើរឡើងវិញ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំ និង បើចង់ផ្តើមការងារអ្វីក៏ជាពេលវេលាល្អផងដែរ។ ការប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខនិងអាចកើបផលកម្រៃត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចគាប់បំណង៕

ឆ្នាំថោះ
រាសីស្រុតចុះ។
លោកអ្នកជួបលើកំណាត់ផ្លូវរដិបរដុបដែលធ្វើឱ្យលេចចេញជាបាតុភាពច្រើនបន្តិច ពិសេសទៅលើជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយ ចូរចេះធ្វើដោយសន្សឹមៗកុំបំបោលទើបអាចឈានដល់គោលដៅបាន។ លោកអ្នកអាចជួបគូប្រជែងចេញមកតតាំង ដូច្នេះត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុនទើបមិនបរាជ័យ។
ក្នុងពេលនេះសម្ព័ន្ធស្នេហាកំលោះក្រមុំទាល់តែចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបចំណងស្នេហ៍អាចគង់វង្ស៕

ឆ្នាំរោង
រាសីល្អជាមធ្យម។
ការរស់នៅលោកអ្នកតោងតែចងចាំថា កុំរកបានដោយតានតឹងតែចាយធូរឱ្យសោះ.ប្រ.យ័.ត្នជួប.ប.ញ្ហា.ខ្វះថវិការទៅពឹងពាក់អ្នកដទៃគេប្រមាថមើលងាយ និងស្រួលមិនស្រួលកើតជា.ទំ.នា.ស់.វិ.វា.ទ.ថែមទៀត។ ការប្រកបការងារ បើលោកអ្នកមាន.ប.ញ្ហា.អ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណង។ អ្នកប្រកបរបររកស៊ីជួយដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។
សេចក្តីស្នេហាកំលោះក្រមុំចូរ.ប្រ.យ័.ត្ន.អ្នកទីបីចូលមកឡូកឡំនាំកើតរឿងរាវប្រេះឆាដោយប្រការណាមួយ៕

ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ក្នុងថ្ងៃនេះឃើញថាផ្តល់ផលល្អច្រើនបន្តិចសម្រាប់លោកអ្នកសម្រេចចិត្តរឿង.ប.ញ្ហា.ប្រាក់កាសអ្វីមួយពីព្រោះថាផលល្អតែងហុចមកវិញជានិច្ច។ ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់។
ចំពោះគូស្នេហាដែលស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ក្នុងរយៈពេលនេះអាចពិគ្រោះពិភាក្សារឿងរៀបអាពាហ៍ពិពាហ៍បានហើយ៕

ឆ្នាំមមី
រាសីស្រុតចុះ។
ថ្ងៃនេះលោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយធ្វើអ្វីក៏ដោយតោងតែមានការ.ប្រ.យ័.ត្ន.ប្រ.យែ.ង ពីព្រោះថាងាយជះផលអាក្រក់មកវិញណាស់។ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឱ្យសោះ ជាពិសេសចំពោះអ្នកដែលប្រកបការងារនៅទីខ្ពស់ៗតោងតែ.ប្រ.យ័.ត្ន.ប្រ.យែ.ង.ក្រែងជួបគ្រោះរអិល របូតដៃជើងនាំឱ្យរងរបួសឬរហូតដល់អាច.ក្ស័.យ.អា.យុ.ស.ង្ខារ.ទៀតផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុម ដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ តែយ៉ាងណាឱ្យ.ប្រ.យ័.ត្ន.ជួប.គ្រោះ.បាត់.របស់.របរបន្តិច។
ចំពោះ.ប.ញ្ហា.ស្នេហាកំលោះក្រមុំឬសូម្បីតែស្វាមីភរិយាចូរប្រយ័ត្នអ្នកទី៣ចូលមកអុជអាលនាំកើតតែ.ជ.ម្លោះ ៕

ឆ្នាំមមែ
រាសីល្អជាមធ្យម។
នៅថ្ងៃនេះលោកអ្នកចូរ.ប្រ.យ័.ត្ន.ក្រែងជួប.គ្រោះ.ចា.ញ់.បោ.កគេ ពិសេសទាំងមនុស្សពីចម្ងាយឬសូម្បីតែមនុស្សខ្ចាត់ព្រាត់ក្តី។ ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រ.យ័.ត្ន.ជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមាន.ជ.ម្លោះ.គ្នាថែមទៀត។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយណាស់គប្បី.ប្រ.យ័.ត្ន.ប្រ.យែង៕

ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ទាំងស្ត្រីបុរសទោះលោកអ្នកធ្វើអ្វីមួយអាចទទួលផលសម្រេចសមបំណងស្ទើរទាំងអស់ និងព្រមទាំងញាតិសន្តានជួយជ្រោមជ្រែងថែមទៀត។ ទោះលោកអ្នកប្រកបកិច្ចការងារអ្វីបើមានការតាំងចិត្តល្អនោះឃើញថាតែងហុចផលល្អៗមកវិញច្រើនជាក់ជាពុំខាន។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។
សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្ពក្នុងការស្វែងរកបំផុត៕

ឆ្នាំរកា
រាសីធ្លាក់ស្រុតចុះ។
ដំណើរជីវិតមានភាពរកាំចិត្ត និងចង់ពឹងពាក់អ្នកដទៃតែងមិនឆ្លើយតបដូចគាប់បំណងសោះឡើយ។ ក្នុងថ្ងៃនេះសន្ទុះនៃល្បឿនកិច្ចការងារប្រៀបដូចអុំទូកបញ្ច្រាសខ្សែទឹកពោលគឺងាយធាក់ថយក្រោយនិងពិបាករុលទៅមុខ ដូច្នេះទាល់តែប្រឹងប្រែងបន្តិចទើបមិននៅទ្រឹងមួយកន្លែង ។
សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។
រីឯ.ប.ញ្ហា.សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕

ឆ្នាំច
រាសីល្អជាមធ្យម។
ក្នុងរង្វង់គ្រួសារ ឬ សូម្បីតែកន្លែងធ្វើការងារក្តីចូរចេះអត់ឱននិងចេះយោគយល់អព្យាស្រ័យឱ្យគ្នាទើបបានសុខយូរអង្វែង។ ដោយឡែកនៅថ្ងៃនេះអ្នកប្រកបការងារពុំមានអ្វីលេចធ្លោទេគឺអ្វីៗដូចសព្វមួយដង។ ការធ្វើជំនួញឆ្ងាយជិតឃើញថាពិបាករកប្រាក់ចំណូលខ្លាំងដែរ ហើយពិសេសងាយមានរឿងរាវចូលលុកលុយថែមទៀត។
សម្ព័ន្ធស្នេហាកំលោះក្រមុំហាក់ពុំជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរ៕

ឆ្នាំកុរ
រាសីស្រុតចុះ។
លោកអ្នកមិនអាចប្រថុយប្រថានចំពោះកិច្ចការសំខាន់ ឬទិញអ្វីមិនច្បាស់លាស់ឡើយពីព្រោះថាងាយធ្លាក់ក្នុង.គ្រោះ.ចា.ញ់.បោ.ក.គេណាស់។ នៅថ្ងៃនេះវិញការប្រកបការងារបើចង់ធ្វើអ្វីក៏តែងជួបផលលំបាកច្រើន ម្ល៉ោះហើយគប្បីមានការ.ប្រ.យ័.ត្ន.ប្រ.យែងបន្តិចទើបគ្មាន.ប.ញ្ហា.មិនល្អណាមួយឈានចូលរួច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ក្តីចំណូលមិនច្រើន តែក៏មានភាពសុខដុមល្អ។
សេចក្តីស្នេហាកំលោះក្រមុំជួនត្រូវរ៉ូវជួនរកាំចិត្តមិនសូវទៀតទាត់សោះឡើយ៕

Related posts

Leave a Comment