មិននឹកស្មានថា ខ្នុរដែលយើងញ៉ាំរាល់ថ្ងៃ ជាថ្នាំព្យាបាលរោគបានច្រើនដល់ម្លឹងសោះ!

ខ្នុរជាផ្លែឈើមានរសជាតិផ្អែមឆ្ងាញ់គួរឲ្យចង់ទទួលទាន។ គេអាចបរិភោគវាបានភ្លាមៗដោយពុំចាំបាច់ធ្វើអ្វី ឬយកទៅធ្វើនំ ឬបង្អែមក៏បាន។ ចំណែកគ្រាប់របស់វាក៏អាចយកទៅស្ងោរសម្រាប់បរិភោគផងដែរ។ ក្រៅពីនេះសាច់ខ្នុរអាចយកទៅធ្វើជាឱសថបានទៀតផង

ដោយរាប់បញ្ចូលទាំងគ្រាប់ ស្លឹក និង ជ័រដែលបានពីដើមខ្នុរទៀតផង។

សាច់ខ្នុរមានសារជាតិអាហារច្រើនយ៉ាង ដូចជា ស្ករ វីតាមីនបេ(B) វីតាមីនស៊ី(C) រីឯគ្រាប់របស់វាបរិបូណ៌ទៅដោយជាតិម្សៅ។

សាច់ខ្នុរមានជាតិផ្អែម និងលាយជូរបន្តិចបន្តួច អាចប្រើបានជាថ្នាំជួយបំបាត់ការស្រេចទឹក ជួយរំលាយអាហារ និងបំបាត់ជាតិស្រវឹងសុរា។

គ្រាប់ខ្នុរអាចធ្វើថ្នាំប៉ូវកម្លាំង ព្យាបាលអាការខ្សត់ខ្សោយទឹកដោះរបស់ស្ត្រីក្រោយសំរាលកូន។

ស្លឹកខ្នុរអាចធ្វើជាថ្នាំផ្សះដំបៅបំពោកខាងក្រៅ។

ជ័រខ្នុរដែលចេញពីដើមរបស់វាអាចធ្វើជាថ្នាំបន្ធូរភាពឈឺចាប់ បន្ថយភាពហើមពោរ និងព្យាបាលដំបៅក្លាយ។

ខ្នុរ និង តួនាទីព្យាបាល
-ដំបៅរលួយ៖ យកកាំបិតទៅចៀរយកជ័រស្រស់ៗពីដើមខ្នុរមកលាបលើដំបៅមួយថ្ងៃពីរដង។
-មុតកាំបិត មានឈាមហូរ៖ យកស្លឹកខ្នុរស្ងួតមកបុកឲ្យល្អិតបិទលើកន្លែងដែលមុតមួយថ្ងៃពីរដង។
-រលាកពោះវៀន (ដំបៅ) រ៉ាំរ៉ៃ៖ យកគ្រាប់ខ្នុរចំហុយ ឬលីងឲ្យឆ្អិន ហើយបុកឲ្យល្អិតបរិភោគមួយថ្ងៃ១៥ក្រាម ២-៣ដងក្នុងមួយថ្ងៃ៕


Related posts

Leave a Comment